គោលការណ៍កិច្ចព្រមព្រៀងអាជីវកម្ម (MAP)
ePOSGoDigitalគឺជាប្រព័ន្ធទំនើបកម្មអាជីវកម្ម ដែលអាចបង្កើតទ្បើងដើម្បីអភិវឌ្ឍន៍អាជីវកម្មតូចៗ អោយក្លាយជាអាជីវកម្មស្តង់ដា (១) បែបឌីជីថល(២) អ៊ីខមមើសនិង (៣) ប្រតិបត្តិការដោយស្វ័យប្រវត្តិ។
លក្ខខណ្ឌទូទៅ (GTC)
អ្នកលក់– សំដៅលើម្ចាស់អាជីវកម្មដែលបានប្រើប្រាស់ePOSGoDigital និងដាក់លក់ផលិតផលលើបណ្តាញផ្សារនិងបណ្តាញចែកចាយរបស់ePOSGoDigital ឬមាតិកាដ៍ទៃទៀតរបស់ePOSGoDigital។ យើងបែកចែកប្រភេទអ្នកលក់ដូចខាងក្រោម៖
ប្រភេទនៃអាជីវកម្មឬអ្នកលក់
យើងបែងចែកប្រភេទអាជីវកម្មឬអ្នកលក់ដូចខាងក្រោម៖
អាជីវកម្មលក្ខណៈគ្រួសារ - ជាអាជីវកម្មខ្នាតតូច ឬជាលក្ខណៈគ្រួសារដែលមានបុគ្គលិកតិចជាង 10 នាក់។
អាជីវកម្មខ្នាតតូច និងមធ្យម - ជាក្រុមហ៊ុនដែលមានបុគ្គលិកលើសពី 10 នាក់ និងក្រោម 100 នាក់។
សហគ្រាស / អាជីវកម្មខ្នាតធំ - សំដៅលើក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង 100 ។
តម្លៃកញ្ចប់អាជីវកម្ម – មានតម្លៃខុសគ្នា និងមានអត្ថប្រភេទផ្សេងៗគ្នា ទៅតាមប្រភេទកញ្ចប់សមាជិកភាព និមួយៗរបស់ ePOSGoDigital។
ប្រតិបត្តិការលក់
នៅពេលអ្នកប្រើប្រព័ន្ធePOSGoDigitalអ្នកនឹងទទួលបាន ePOSQRសម្រាប់ហាងផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចប្រើ ePOSQRដើម្បីទទួលការបញ្ជាទិញពីអតិថិជន។ ហើយ ePOSQRនឹងដំណើរការជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកឬជាកម្មវិធីទូរស័ព្ទសម្រាប់ហាងរបស់អ្នក។
ការលក់ដោយ ePOSApp - គឺសំដៅលើការលក់ក្រៅបណ្តាញ (ក្រៅអនទ្បាញ) ឬការលក់នៅក្នុងហាងដោយអ្នកគិតលុយផ្ទាល់។
ការលក់តាមអ៊ីនធឺណិតឬអនទ្បាញ - គឺសំដៅលើការបញ្ជាទិញតាមអ៊ីនធឺណិតដែលអតិថិជនដាក់បញ្ជាដោយស្កេនePOSQR ឬការបញ្ជាទិញណាមួយពីកម្មវិធី eMarketplace App ឬ eMarketplace web។
កម្មវិធី eMarketplace - គឺសំដៅលើវេទិកាគាំទ្រការលក់ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ចំណូលពីការលក់សម្រាប់អ្នកលក់ដែលប្រើប្រាស់ePOSGo Digital App។ ផលិតផលទាំងអស់ដែលបានដាក់បញ្ជូលក្នុងកម្មវិធី ePOSGo Digital នឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី eMarketplace Appប្រព័ន្ធនឹងផ្ញើការជូនដំណឹងទៅកាន់កម្មវិធី ePOSGo Digital App របស់អ្នកលក់នៅពេលណាដែលមានការបញ្ជាទិញថ្មីៗ។
ការទូទាត់ និងថ្លៃប្រតិបត្តិការ
តាមរយៈការចុះបញ្ជីផលិតផលទៅក្នុង ePOSGoDigitalនិងទីផ្សារដៃគូសហការ និងបណ្តាញសាខា អ្នកបានយល់ព្រមគិតថ្លៃប្រតិបត្តិការ ___% ក្នុងមួយការលក់សម្រាប់ePOSGoDigital។ ប៉ុន្តែប្រសិនបើអ្នកកំពុងប្រើ MePay Wallet ជាច្រកទូទាត់ អ្នកាបានយល់ព្រមគិតថ្លៃសេវាប្រតិបត្តិការពី 1.5% ទៅ 3% នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិពីឥណទានក្នុងeWalletរបស់អ្នក។ ទឹកប្រាក់ដែលទទួលបានពីការលក់នឹងត្រូវបង្ហាញនៅក្នុងស្ថានភាព "On hold" នៅក្នុង e-wallet របស់អ្នក។ ជាធម្មតាចំនួនទឹកប្រាក់នេះនឹងត្រូវបានបញ្ចេញទៅក្នុង e-wallet របស់អ្នកបន្ទាប់ពីមួយសប្តាហ៍ដើម្បីធានាថាអ្នកបានរៀបចំការដឹកជញ្ជូនទៅកាន់អតិថិជនរបស់អ្នក។
ដកប្រាក់និងការទូទាត់។
ការទូទាត់ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីដកការទូទាត់ អ្នកត្រូវផ្ទៀងផ្ទាត់កាបូបអេឡិចត្រូនិច (MePay Wallet) របស់អ្នក។
គុណភាពផលិតផល និងសេវាកម្មអតិថិជន។
ePOSGoDigitalនឹងមិនទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល ដែលបានដាក់លក់ក្រោមកម្មវិធី eMarketplaceវេទិកាបណ្តាញ eMarketplaceឬផលិតផលរបស់អ្នកលក់ ePOSGoDigitalរបស់អ្នកលក់
និមួយៗនោះទេ។ រាល់ការប្រើ ePOSGoDigitalកម្មវិធីទីផ្សារដែលអ្នកជាអ្នកលក់ មានទំនួលខុសត្រូវពេញលេញក្នុងការថែរក្សាគុណភាពផលិតផល និងការផ្តល់សេវាអតិថិជនដ៏អស្ចារ្យសម្រាប់អាជីវកម្មរបស់អ្នក។
ePOSGoDigitalមានសិទ្ធិពេញលេញក្នុងការទប់ស្កាត់ បិទការប្រើប្រាស់ ឬផ្អាកគណនីរបស់អ្នកលក់ណាដែលទទួលបានបណ្តឹងបណ្តឹងពីអតិថិជន លើសពីបីដង ឬអ្នកលក់ទាំងទ្បាយណា ដែលលក់ផលិតផលក្លែងក្លាយ ឬផ្ទុយនឹងច្បាប់កម្មសិទ្ធិបញ្ញា ឬលក់ផលិតផលណាដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងជាពិសេសកុមារនិងទារក។
ការដឹកជញ្ជូនផលិតផល - ការប្រើប្រាស់វេទិកា ePOS Go Digitalអ្នកមានទំនួលខុសត្រូវពេញលេញក្នុងការដឹកជញ្ជូនផលិតផលទាន់ពេលដល់អតិថិជន 24 ម៉ោងក្នុងទីក្រុងភ្នំពេញ និងមិនលើសពី 48 ម៉ោងសម្រាប់តាមបណ្តាខេត្ត។
ផ្នែកទី (II) - គោលការណ៍លុបចោលសមាជិកភាព
កញ្ចប់ទាំងអស់នឹងមានការសាកល្បងឥតគិតថ្លៃរយៈពេល 14 ថ្ងៃ អ្នកអាចស្វែងយល់និងសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ ប្រសិនបើអ្នកពេញចិត្តជាមួយនឹងមុខងារ ePOS – Go Digital ហើយជឿថាវាអាចជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន លោកអ្នកអាចធ្វើបច្ចុប្បន្នភាពសមាជិកភាពចាប់ពីកញ្ចប់អាជីវកម្មខ្នាតតូចតម្លៃ 10 ដុល្លារក្នុងមួយខែ ហើយកញ្ចប់តូចបំផុតគឺមានរយៈពេលបីខែ។
បន្ទាប់ពីការសាកល្បង ឬបញ្ចប់ការបង់សេវាសមាជិកភាពនិមួយៗ - ប្រសិនបើអ្នកមិនបានធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់អ្នកទេ អ្នកនឹងមិនអាចចូលទៅកាន់ទំព័រម្ចាស់អាជីវកម្មបានទេ ក្នុងន័យនេះ ePOS – Go Digital នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យរបស់អ្នកទ្បើយ។
សមាជិកភាពដែលបានទូទាត់មិនអាចលុបបានទ្បើយ
ក្នុងអំឡុងពេលសាកល្បង អ្នកអាចលុបឬបោះបង់សមាជិកភាពរបស់អ្នកបានគ្រប់ពេល។ ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងវេទិកានេះ យើងនឹងមិនណែនាំអ្នកឱ្យធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់អ្នកទេ ព្រោះបន្ទាប់ពីធ្វើការទូទាត់រួច លោកអ្នកមិនអាចលុបចោលឬស្នើរសុំទឹកប្រាក់ត្រលប់បានទេ។
សារព្រមាននៅពេលសមាជិកភាពជិតផុតកាលបរិច្ឆេទប្រើប្រាស់ - អ្នកនឹងទទួលបានសារព្រមាននៅលើអេក្រង់កម្មវិធីePOS Go Digital Appរបស់អ្នកក្នុងរយៈពេលដប់ប្រាំថ្ងៃមុនពេលផុតកំណត់ ដើម្បីជៀសវាងការរំខានដល់ប្រតិបត្តិការលក់របស់អ្នក យើងសូមណែនាំអ្នកឱ្យបន្តសមាជិកភាពរបស់អ្នកឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទទួលបានសារព្រមាន។
សម្រាប់សំណើរផ្សេងៗ សូមផ្ញើអ៊ីមែលមកកាន់ក្រុមការងារយើងតាមរយៈ support[at]epos-godigital.com