អាជីវកម្មតូចៗ អាជីវកម្មបែបប្រពៃណី លក្ខណៈគ្រួសារ គឺជាអាជីវកម្មដែលងាយរងគ្រោះនិងពិបាកក្នុងការរីកចម្រើន ក្នុងបរិបទសង្គមបច្ចុប្បន្ន ដោយសារកត្តាខាងក្រោម៖

គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។

គ្មានការកត់ត្រានិងគ្រប់គ្រងចំណូលលក់ត្រឹមត្រូវ គ្មានវិក័យបត្រនិងប្រព័ន្ធគ្រប់គ្រងស្តុក។

មិនអាចគ្រប់គ្រងអតិថិជន ដើម្បីបង្កើននិងថែរក្សារប្រាក់ចំណូលលក់ឬរក្សារនិរន្តភាពអាជីវកម្ម។

គ្មានប្រព័ន្ធជម្រុញការលក់។

ដំណើរការបានសម្រាប់តែការលក់ផ្ទាល់ មានការប្រកួតប្រជែងនិងហានិភ័យខ្ពស់។

នេះជាហេតុផលដែលយើងបានបង្កើតអ៊ីផូស ePOS ឡើង ជាមួយនឹងគុណតម្កៃ០៥យ៉ាង ដើម្បីដោះស្រាយបញ្ហាខាងលើ៖"

Go Digital by ePOS ត្រូវបានបង្កើតទ្បើងមិនសំដៅលើប្រាក់ចំណេញ យើងផ្តល់ជូននូវដំណោះស្រាយអាជីវកម្មបែបឌីជីថល ដើម្បីធ្វើទំនើបកម្ម អាជីវកម្មប្រពៃណីឬអាជីវកម្មលក្ខណៈគ្រួសារ អោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល ដោយមិនគិតថ្លៃ ដើម្បីជំរុញការលក់ បង្កើនប្រាក់ចំណូលនិងសេដ្ឋកិច្ចគ្រួសារ។

គុណតម្លៃទី០១៖ អ៊ីផូស(ePOS) គឺជាប្រព័ន្ធគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលអាចប្រតិបត្តិជាមួយស្មាតហ្វូន និងមានមុខងារជួយដល់ម្ចាស់អាជីវកម្មដូចខាងក្រោម៖

  • គ្រប់គ្រងនិងកត់ត្រាការលក់ដោយស្វ័យប្រវត្តិ។
  • កត់ត្រានិងចេញវិក័យបត្រដោយស្វ័យប្រវត្តិ។
  • ងាយស្រួលបញ្ចូលផលិតផល។
  • ងាយស្រួលគ្រប់គ្រងស្តុកផលិតផល។
  • គ្រប់គ្រងរបាយការណ៍អតិថិជនជំពាក់ប្រាក់ដោយស្វ័យប្រវត្តិ សាកសមសម្រាប់អាជីវកម្មបោះដុំ។
  • កត់ត្រារបាយការណ៍លក់ប្រចាំថ្ងៃមានប្រសិទ្ធិភាព។

គុណតម្លៃទី០២៖ ធ្វើទំនើបកម្មអាជីវកម្ម៖ អ៊ីផូសបានបង្កើតហាងទំនិញបែបឌីជីថល(អ៊ីខមមើស) ដោយស្វ័យប្រវត្តិ ដែលធ្វើអោយអាជីវកម្មអាចដំណើរការលក់បាន ទាំងលើអនឡាញនិងហាងផ្ទាល់។

  • ePOS នឹងបង្កើតហាងទំនិញឌីជីថលបែបអ៊ីខមមើសដោយស្វ័យប្រវត្តិ។
  • ePOS បង្កើត QR Code សម្រាប់ហាងទំនិញនិមួយៗ លោកអ្នកធ្វើការចែករំលែកនិងបញ្ចូលក្នុងកម្មវិធីទីផ្សារឬផ្សព្វផ្សាយទៅកាន់អតិថិជនលោកអ្នកផ្ទាល់បានយ៉ាងទូលំទូលាយ។

អត្ថប្រយោជន៍របស់ QR Code

  • ធ្វើទំនើបកម្មហាងទំនិញគ្រប់ប្រភេទឲ្យទៅជាអាជីវកម្មដែលអាចប្រតិបត្តិលើប្រព័ន្ធអ៊ីនធើណេត(បែបឌីជីថលនិងអ៊ីខមមើស)។
  • ប្រើប្រាស់ជាអ៊ីមីនុយ (eMenu) បែបឌីជីថលសម្រាប់អតិថិជនបញ្ជាទិញទំនិញឬម្ហូបអាហារសម្រាប់ភោជនីដ្ឋានឬកាហ្វេ។
  • ទទួលការបញ្ជាទិញស្វ័យប្រវត្តិតាមអនឡាញ (បែបអ៊ីខមមើស) រាល់ការបញ្ជាទិញនឹងត្រូវជូនដំណឹងលើ App ePOS ដែលលោកអ្នកអាចបោះពុម្ភវិក័យបត្រដោយស្វ័យប្រវត្តិ។
  • បង្កើនសក្ដានុពលនៃការលក់ទ្វេរដងនិងកាត់បន្ថយភាពរវល់បានរហូតដល់ 70%។
  • មិនបារម្ភពីការលួចអតិថិជនពីជនឆ្លៀតឪកាស (មិនបាច់អោយអតិថិជនទម្លាក់លេខ ទីតាំង)ដូចមុន សម្រាប់ការឡាយលក់លើហ្វេកប៊ុកឬបណ្តាញសង្គមដ៍ទៃ។
  • ចេញវិក័យបត្រទំនើបនិងស្តង់ដា(បំបាត់ជនឆ្លៀតឪកាសបន្លំផលិតផលឬបន្លំជាលោកអ្នក)ដើម្បីលក់ផលិតផលក្លែងក្លាយឬ​ផលិតផលដែលមិនមែនជារបស់លោកអ្នក ព្រោះវិក័យបត្រចេញពីប្រព័ន្ធដែលមិនអាចបន្លំបាន។

គុណតម្លៃទី០៣៖ បង្កើនប្រាក់ចំណូលលក់ទ្វេរដង

  • បង្កើតគណនេយ្យប្រើប្រាស់គ្មានដែនកំណត(មិនគិតថ្លៃ) សមាជិកគ្រួសារលោកអ្នកអាចជួយលក់បានគ្រប់ពេលវេលា។
  • លាហើយ ការភ្លេចតម្លៃផលិតផល លាហើយការមិនដឹងថាចំណេញប៉ុន្មាន? ចំណូលប៉ុន្មាន? លាហើយភាពមិនច្បាស់លាស់ក្នុងអាជីវកម្ម។
  • លក់បានទាំងអនឡាញ(Online) និងហាងផ្ទាល់(Off-line) ប្រើប្រព័ន្ធតែមួយ។
  • លែងបារម្ភពីការបិទខ្ទប់អាជីវកម្មដោយជំងឺរាតត្បាត។
  • ដំណើរការលក់២៤ម៉ោងដោយស្វ័យប្រវត្តិ អតិថិជនអាចបញ្ជាទិញគ្រប់ពេលវេលា។
  • ចំណេញពេលវេលា ចំណេញប្រាក់កាស មានសេរីភាព។

គុណតម្លៃទី០៤៖ កាន់តែងាយស្រួលប្រើប្រាស់

យើងគ្រប់គ្នាធ្វើអាជីវកម្ម ចង់បានភាពងាយស្រួល តែជាក់ស្ដែងអ្វីៗមិនដូចការគិត ព្រោះពេលអាជីវកម្មនៅតូច ពិបាកនឹងធ្វើឲ្យធំ ពេលអាជីវកម្មរីកធំពិបាកគ្រប់គ្រង ទីបំផុតត្រូវអាជីវកម្មចងជើង ដើរទៅណាមិនបាន ស្រ្តេសនិងសម្ពាធ គិតដល់រឿងបច្ចេកវិទ្យាកាន់តែស្រ្តេស ដោយសារ៖

  • គ្មានជំនាញអាយធី (IT)។
  • គ្មានចំនេះដឹង។
  • មិនដឹងចាប់ផ្ដើមពីណាទៅណា?
  • ទិញប្រព័ន្ធគ្រប់គ្រងដែលលក់លើទីផ្សារ មានតម្លៃថ្លៃនិងពិបាកប្រើ​ ស្មុគស្មាញ។

ដោយសារតែមើលឃើញបញ្ហានេះហើយ ទើបយើងបានបង្កើតប្រព័ន្ធអ៊ីផូល (ePOS) នេះឡើង បើលោកអ្នកសួរខ្ញុំថាអ៊ីផូស (ePOS) ពិបាកប្រើទេ? លោកអ្នកអាចសួរខ្លួនអ្នកវិញ ថាចេះប្រើហ្វេកប៊ុកទេ? ព្រោះថា (អ៊ីផូស) ePOS ងាយស្រួលប្រើដូចហ្វេកប៊ុកអញ្ចឹង

  • ប្រតិបត្តិការជាមួយស្មាតហ្វូនឬថេបប្លេត។
  • បកប្រែជាភាសាខ្មែរ ដោយសម្រិតសម្រាំង ងាយយល់ ដោយសហស្ថាបនិកផ្ទាល់។
  • មិនត្រូវការជំនាញ IT, ងាយស្រួលប្រើដូចលេងហ្វេកប៊ុក (ព្រោះយើងបានបង្កើតការងារមួយដែលផ្សារភ្ជាប់ទៅនឹងភាពរីករាយ) ព្រោះយើងដឹងថា គ្រប់គ្នាចូលចិត្តអ្វីៗដែលងាយ។
  • អ្វីដែលលោកអ្នកត្រូវការ គឺការស្វែងយល់ពីអ៊ីផូស (ePOS) នឹងធ្វើការប្រើប្រាស់វា ដើម្បីអភិវឌ្ឍអាជីវកម្មលោកអ្នកអោយរីកចំរើន ព្រោះភាពជោគជ័យរបស់លោកអ្នកគឺជាក្តីប្រាថ្នាដែលក្រុមការងារអ៊ីផូស(ePOS) ប្រាថ្នាចង់បាន។

គុណតម្លៃទី០៥ ប្រព័ន្ធជំរុញការលក់៖

ដើម្បីជំរុញការលក់របស់លោកអ្នក យើងបានបង្កើតផ្សារឌីជីថលសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកផលិតផលគ្រប់ប្រភេទនិងធ្វើការបញ្ជាទិញងាយស្រួលរហ័សតាមរយះស្មាតហ្វូននោះគឺកម្មវិធី eMarketplace ឬហៅជាភាសាខ្មែរថា ផ្សារសកលអ៊ីផូស។ តើ eMarketPlace មានអត្ថប្រយោជន៌អ្វីខ្លះ?

  • ផលិតផលដែលលោកអ្នកដាក់ចូលទៅក្នុង(អ៊ីផូស) ePOS ផ្ទាល់ខ្លួនរបស់លោកអ្នក នឹងបង្ហាញដោយស្វ័យប្រវត្តិចូលទៅក្នុងផ្សារសកល (eMarketplace) ក្រុមការងាររបស់អ៊ីផូស មានបេសកម្ម ក្នុងការជួយផ្សព្វផ្សាយព័ត៌មានផលិតផលរបស់លោកអ្នក ទៅកាន់អតិថិជនទាំង២៦ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែទូលំទូលាយ មិនគិតថ្លៃ។
  • នៅពេលដែលអតិថិជនបញ្ជាទិញផលិតផលលោកអ្នក លើផ្សារសកល eMarketplace) ប្រព័ន្ធនឹងបញ្ជូនដំណឹងចូលទៅក្នុងអ៊ីផូស (ePOS) ផ្ទាល់ខ្លួនរបស់លោកអ្នក ដោយស្វ័យប្រវត្តិ។
  • សូមចូលរូមជាមួយពួកយើង តាមរយៈការផ្គត់ផ្គង់ ផលិតផលដែលមានគុណភាពខ្ពស់ តម្លៃ ស្តង់ដា ដឹកជញ្ជូនអោយបានទាន់ពេលវេលា និងរក្សារសេវាអតិថិជនអោយបានល្អណា ដើម្បីភាពរីកចំរើនរបស់អាជីវកម្មអ្នក។

ខ្ញុំស្វែងរកយូរហើយ! រកអូសប្រទះចង្រ្កានហ្គាសហើយនេះ ដើម្បីបានប្រើប្រាស់ ePOS តើត្រូវចំណាយប្រាក់ប៉ុន្មាន?

កុំបារម្ភយើងផ្ដល់ជូនការប្រើប្រាស់មិនគិតថ្លៃ សម្រាប់អាជីវកម្មលក្ខណៈគ្រួសារ តែប្រសិនបើចង់ចូលរួមជួយដល់ក្រុមការងារ ePOS កុំភ្លេចធ្វើបច្ចុប្បន្នភាពសមាជិកព្រីមៀម ចាប់ពី $10 ក្នុងមួយខែ ដើម្បីប្រើប្រាស់មុខងារសម្រាប់អាជីវកម្មរីកចំរើន។

ចុះឈ្មោះឥលូវនេះ

តើខ្ញុំត្រូវចាប់ផ្ដើមដោយរបៀបណា?

Go to PlayStore, type \"ePOS Go Digital\" in the search box, and download the app.

ចុះឈ្មោះ ដោយភ្ជាប់ជាមួយលេខទូរស័ព្ទឬអ៊ីម៉ែលរបស់លោកអ្នក។

ជ្រើសរើសកញ្ចប់អាជីវកម្ម ឬចុចលើពាក្យ ខ្ញុំចង់ប្រើមិនគិតថ្លៃ ប្រសិនបើលោកអ្នកចង់ប្រើមិនគិតថ្លៃ។

បង្កើតហាងឬអាជីវកម្មដើម្បីដាក់លក់ផលិតផល។

បញ្ជូលផលិតផលចូលក្នុងប្រព័ន្ធ។

ចាប់ផ្ដើមលក់។

ទាញយកកម្មវិធី

ចាប់ផ្តើមធ្វើទំនើបកម្មនិងអភិវឌ្ឍន៍អាជីវកម្មដើម្បីបង្កើនប្រាក់ចំណូលលក់។

សំណួរដែលតែងសួរញឹកញ៉ាប់

ePOS គឺជាវេទិកាមួយដែលបានរួមចំណែកដល់សង្គម បង្កើតឡើងដើម្បីជួយអភិវឌ្ឍន៍អាជីវកម្មតូច និងមធ្យម ជាពិសេសអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ តាមរយៈការធ្វើឌីជីថលនិងបំប្លែងអាជីវកម្មខ្នាតតូច ឬអាជីវកម្មគ្រួសារទៅកាន់ពិភពឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីបង្កើនប្រាក់ចំណូលលក់ទ្វេដង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈគុណតម្លៃស្នូលទាំងប្រាំដូចខាងក្រោម៖

  1. អ៊ីផូសគឺជាប្រព័ន្ធគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលបំប្លែងស្មាតហ្វូនទៅជាម៉ាស៊ីន POS ដែលអ្នកអាចគ្រប់គ្រងរាល់ប្រតិបត្តិការលក់ គ្រប់គ្រងស្តុក និងសារពើរភ័ណ្ឌ គ្រប់គ្រងរបាយការណ៍អតិថិជនជំពាក់ គ្រប់គ្រងអតិថិជន បង្កើតប័ណ្ណបញ្ចុះតម្លៃ បោះពម្ភវិក័យបត្រដោយស្វ័យប្រវត្តិនិងមានមុខងារគ្រប់គ្រងអាជីវកម្មជាច្រើនទៀត។
  2. ផ្លាស់ប្តូរអាជីវកម្មបែបប្រពៃណីទៅជាអាជីវកម្មឌីជីថល (eCommerce) ។
  3. បង្កើនប្រាក់ចំណូលពីការលក់ទ្វេរដង។ ePOS នឹងប្រែក្លាយអាជីវកម្មលោកអ្នកឱ្យអាចដំណើរការបានទាំងអនឡាញ និងក្រៅបណ្តាញអនទ្បាញ(លក់ផ្ទាល់)។
  4. ភាពសាមញ្ញ ងាយស្រួលប្រើប្រាស់៖ ប្រព័ន្ធនេះត្រូវបានរចនាឡើងស័ក្តិសមសម្រាប់ មនុស្សគ្រប់គ្នា ដែលមិនតម្រូវអោយមានចំណេះដឹងបច្ចេកទេស និងអាចប្រើប្រាស់ជាមួយស្មាតហ្វូនបាន គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ប្រព័ន្ធជំរុញការលក់៖ ដើម្បីជំរុញការលក់របស់លោកអ្នក
  5. ប្រព័ន្ធជំរុញការលក់៖ ដើម្បីជំរុញការលក់របស់លោកអ្នក យើងបានបង្កើតផ្សារឌីជីថលសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកផលិតផលគ្រប់ប្រភេទនិងធ្វើការបញ្ជាទិញងាយស្រួលរហ័សតាមរយះស្មាតហ្វូននោះគឺកម្មវិធី eMarketplace ឬហៅជាភាសាខ្មែរថា ផ្សារសកលអ៊ីផូស បានទូរលំទួលាយទូរទាំងខេត្តក្រុង។

ហាងឌីជីថលរបស់លោកអ្នក (ឬហាង eCommerce) នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិ នៅពេលអ្នកចុះឈ្មោះគណនីជាមួយ ePOS App និងបង្កើត store QR Code នៅក្នុង profile menu ដើម្បីស្វែងរកហាង eCommerce របស់អ្នក ដោយគ្រាន់តែចុចលើ៖

  1. ប្រវត្តិរូប
  2. ចុច “ទាញយក” QR Code ឬចុចលើតំណរលីងរបស់ហាង (ឧ. www.riich.me/stores/store name) ដើម្បីបញ្ចូលវាទៅក្នុងប្រព័ន្ធផ្សព្វផ្សាយឬទីផ្សាររបស់អ្នកឬផ្ញើរទៅកាន់អតិថិជនតាមបណ្តាញសង្គម។
  3. ដើម្បីមើលហាង eCommerce របស់អ្នក សូមគ្រាន់តែស្កេនកូដ QR កូដ។

នៅពេលអ្នកទទួលបានការបញ្ជាទិញតាមអ៊ីនធឺណិតឬអនទ្បាញ អ្នកនឹងទទួលបានការជូនដំណឹង នៅលើកម្មវិធី ePOS ចុចលើរូបកណ្តឹង ហើយចុចលើបញ្ជីការបញ្ជាទិញ ដើម្បីពិនិត្យមើលព័ត៌មានលម្អិតនៃការបញ្ជាទិញឬបោះពុម្ភវិក័យបត្រស្វ័យប្រវត្តិ។

ePOS គឺជាវេទិកាមួយដែលបានបង្កើតទ្បើងដើម្បីរួមចំណែក អភិវឌ្ឍន៍អាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មខ្នាតតូចតាមរយៈការធ្វើឌីជីថល និងបំប្លែងអាជីវកម្មខ្នាតតូច ឬអាជីវកម្មគ្រួសារទៅកាន់ពិភពឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយឥតគិតថ្លៃ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់គាំទ្របេសកកម្មរបស់យើង លោកអ្នកអាចចូលរូមតាមរយៈការធ្វើបច្ចុប្បន្នភាព "សមាជិកភាពពិសេស" ដោយចាប់ផ្តើមពី $10 ក្នុងមួយខែ។

មិនមែនគ្រប់អាជីវកម្មទាំងអស់ត្រូវបោះពុម្ពវិក្កយបត្រសម្រាប់អតិថិជននោះទេ ប្រសិនបើអ្នកគិតថា លោកអ្នកមិនត្រូវការបង្កាន់ដៃឬវិក័យបត្រ វាមិនចាំបាច់ក្នុងការទិញនោះទេ។ លោកអ្នកអាចគ្រប់គ្រងនិងប្រើប្រាស់បង្កាន់ដៃឌីជីថលនៅក្នុងកម្មវិធី ePOS របស់យើង។

ងាយៗ ត្រឹមតែពីរបីជំហ៊ានតែប៉ុណ្ណោះដើម្បីបង្កើតគណនេយ្យនិងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង អាជីវកម្ម ePOS៖

  1. ទាញយកកម្មវិធីស្មាតហ្វូន ePOS ចុចត្រង់នេះ
  2. ធ្វើការចុះឈ្មោះបង្កើតគណនេយ្យ (ដោយបំពេញព័ត៌មានដូចជា៖ ឈ្មោះ លេខសម្ងាត់ ភេទ ថ្ងៃខែឆ្នាំកំណើត អ៊ីម៉ែលឬលេខទូរស័ព្ទ។
  3. ធ្វើការផ្ទៀងផ្ទាត់អ៊ីម៉ែលឬលេខទូរស័ព្ទ ដោយបំពេញលេខសម្ងាត់(០៦ខ្ទង់)ដែលបានផ្ញើរសារ ចូលអសយដ្ឋានអ៊ីម៉ែលឬលេខទូរស័ព្ទរបស់លោកអ្នក។
  4. រួចចុចពាក្យ ផ្ទៀងផ្ទាត់ឬ Confirm
  5. ធ្វើការជ្រើសរើសកញ្ចប់សេវានិងប្រភេទអាជីវកម្ម (Micro សម្រាប់ហាង០១, Small សម្រាប់ហាង០៣, Mediumសម្រាប់ហាង១០, និងEnterprise សម្រាប់ហាង១០០)។
  6. ជ្រើសរើសប្រភេទ ទូរទាត់ប្រាក់ “ABA Pay”
  7. ធ្វើការទូរទាត់កញ្ចប់សេវារបស់អ្នក។
  8. បន្ទាប់ពីធ្វើការទូរទាត់រួច លោកអ្នកនឹងតម្រូវអោយបង្កើតហាង ដោយបំពេញព័ត៌មានដូចជា៖ ឈ្មោះហាង អ៊ីម៉ែល អសដ្ឋានហាង លេខទូរស័ព្ទ និងព័ត៌មានអំពីហាងឬអាជីវកម្មរបស់អ្នក។
  9. រួចរាល់ក្នុងការអភិវឌ្ឈន៍អាជីវកម្មអ្នកអោយក្លាយជាអាជីវកម្មបែបឌីជីថល។

តើធ្វើដូចម្តេចដើម្បីធ្វើការទូរទាត់ សេវាប្រើប្រាស់ប្រព័ន្ធ ePOS?

មានវិធីសាស្រ្តពីរយ៉ាងដើម្បីបញ្ជូលផលិតផលចូលក្នុងប្រព័ន្ធ ePOS.

  1. ចូលទៅកាន់គណនេយ្យ Riich ePOSរបស់អ្នក
  2. ចុចលើពាក្យ ផលិតផល “item”
  3. ចុចលើសញ្ញា (+) ដើម្បីបញ្ជូលផលិតផល
  4. ធ្វើការបំពេញព័ត៌មានផលិតផល។
  5. ចុចលើពាក្យ “Save”.

ការបង្កើតផលិតផលតាមរយៈ Riich Business App, វាមានមុខងារជាច្រើនសម្រាប់ ជួយម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងអាជីវកម្មនិងអភិវឌ្ឍន៍អាជីវកម្ម ដោយក្លាយជាអាជីវកម្ម កំរឹតស្តង់ដារ ដែលអាចគ្រប់គ្រងអាជីវកម្មតាមរយៈកម្មវិធីស្មាតហ្វូន។

  1. ធ្វើការទាញយកកម្មវិធី Riich Business App (សម្រាប់ Android និង iOS).
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “Catalog”
  4. រួចចុចលើពាក្យ “Create product”.
  5. ធ្វើការបំពេញព័ត៌មានផលិតផល។
  6. ធ្វើការបំពេញព័ត៌មានផលិតផលនិងចុចរក្សារទុក។

ដើម្បីភ្ជាប់ម៉ាស៊ីនព្រីនវិក័ប័ត្រប្លូធូស សូមអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

  1. តម្រូវត្រូវធ្វើការផ្គូរផ្គង (Pair) ម៉ាស៊ីនព្រីនជាមុនសិន
  2. បើកម៉ាស៊ីនព្រីន
  3. នៅលើទូរស័ព្ទដៃអ្នកសូមស្វែងរក ឈ្មោះម៉ាស៊ីនព្រីន “RPP02” បន្ទាប់មកចុចពាក្យ “Pair”រួចបញ្ជូនលេខកូដ “0000” ដើម្បីធ្វើការភ្ជាប់ម៉ាស៊ីនព្រីននិងទូរស័ព្ទដៃអ្នក។ បន្ទាប់ពីភ្ជាប់ម៉ាស៊ីនព្រីនរួច។

បន្ទាប់ពីបាន Pair ម៉ាស៊ីនព្រីននិងទូរស័ព្ទដៃរួច

  1. ចូលទៅកាន់ Riich ePOS App
  2. ចុចសញ្ញាត្រេបី
  3. ចុចលើពាក្យ ម៉ាស៊ីនបោះពុម្ភ“Printer”
  4. ចុចលើពាក្យស្កេន “Scan” រូចហើយធ្វើការជ្រើសរើសឈ្មោះម៉ាស៊ីនព្រីន “RPP02”.
  5. រួចធ្វើការព្រីនសាកល្បង

ដើម្បីកែប្រែឬផ្លាស់ប្តូរព័ត៌មាននៅលើវិក័យប័ត្រឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “ePOS”
  4. រួចចុចលើពាក្យ “ePOS Intergration”.
  5. បន្ទាប់មកសូមបំពេញព័ត៌មានដូចជា៖ ស្លាកសញ្ញាហាង តំណរលីងសំរាប់ទាញយក QR Code អសយដ្ឋាន លេខទូរស័ព្ទរួចចុចលើពាក្យ “Save”.
  6. ចូលទៅកាន់ePOS App ធ្វើការចាកចេញនិងចូលគណនេយ្យម្តងទៀត ជាការស្រេច។
  7. ចូលទៅកាន់ePOS App ធ្វើការចាកចេញនិងចូលគណនេយ្យម្តងទៀត ជាការស្រេច។

ដើម្បីគ្រប់គ្រងសាខាងឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. មុខងារគ្រប់គ្រងអាជីវកម្មជាច្រើន ដែលលោកអ្នក​អាចស្វែងបាននៅក្នុង ទំព័រសម្រាប់ម្ចាស់អាជីវកម្ម។

ទាញយកកម្មវិធី Riich Business App.

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. លើទំព័រដើម M-SMEs Dash board ចុចលើពាក្យ “Setting”
  4. ចុចលើពាក្យ“User Management”.
  5. ចុចលើសញ្ញា (+) ដើម្បីធ្វើការបញ្ជូលបុគ្គលិក
  6. ជ្រើសរើសមុខងារដែលអ្នកចង់កំណត់អោយបុគ្គលិកមានសិទ្ធិប្រើប្រាស់។
  7. ចុចលើពាក្យ “Save”.

ដើម្បីត្រួតពិនិត្យរបាយការណ៍លក់លំអិត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:

  1. ទាញយកកម្មវិធី Riich Business App.
  2. ចូលក្នុងគណនេយ្យរបស់អ្នក (ដោយប្រើប្រាស់ឈ្មោះនិងគណនេយ្យដែលអ្នកបានចុះឈ្មោះបង្កើតគណនេយ្យ ePOS)។
  3. នៅលើទំព័រដើម M-SMEs Dash board ចុចលើពាក្យរបាយការណ៍ “Report”.
  4. លោកអ្នកអាចធ្វើការត្រួតពិនិត្យមើលរបាយការណ៍លំអិត ផលិតផលដែលលក់ដាច់ខ្លាំងនិងផលិតផលដែលលក់មិនដាច់ជាដើម។ លោកអ្នកក៍អាចទាញយករបាយការណ៍ជាឯកសារ PDF ឬ Excel ផងដែរ។

ដើម្បីសន្សំសំចៃនិងការពារបរិដ្ឋាន យើងមិនណែនាំអ្នកអោយប្រើប្រាស់ម៉ាស៊ីនព្រីនវិក័យប័ត្រទេ ព្រោះបច្ចេកវិទ្យាយើងអាចអោយលោកអ្នកផ្ញើរវិក័យប័ត្រឌីជីថលទៅកាន់អតិថិជនរបស់លោកអ្នកបាន។ ក៍ប៉ុន្តែប្រសិនលោកអ្នកចង់ប្រើប្រាស់ម៉ាស៊ីនបោះពុម្ភវិក័យប័ត្រស្វ័យប្រវត្តិលោកអ្នកអាច ចុច​ត្រង់នេះសំរាប់ព័ត៌មានលម្អិត